ឯកឧត្តមបណ្ឌិត អ៊ិត សំហេង អញ្ជើញទស្សនកិច្ចនៅរោងចក្រផលិតសម្ភារៈបន្ទប់ទឹក Saturn Bath Co.LTD នៅទីក្រុងប៊ូឆន់ ខេត្តខ្យងគី ប្រទេសកូរ៉េ


នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគណៈប្រតិភូ អញ្ជើញទស្សនកិច្ចនៅរោងចក្រផលិតសម្ភារៈបន្ទប់ទឹក Saturn Bath Co.LTD នៅទីក្រុងប៊ូឆន់ ខេត្តខ្យងគី ប្រទេសកូរ៉េ។
តំណាងរោងចក្របានជម្រាបជូនថា រោងចក្រនេះជារោងចក្រផលិតសម្ភារៈបន្ទប់ទឹក ដែលជាប់លំដាប់លេខ ១ នៅកូរ៉េ សម្រាប់ផ្គត់ផ្គង់ទៅដល់ក្រុមហ៊ុនសំណង់ធំៗនៅកូរ៉េ និងកំពុងនាំចេញទៅប្រទេសអូស្ត្រាលី និងសហរដ្ឋអាមេរិក។ រោងចក្រក៏បានចុះ MOU ជាមួយប្រទេសមីយ៉ាន់ម៉ា ដើម្បីតំឡើងរោងចក្រនៅទីនោះ ហើយរោងចក្រក៏មានបំណងទៅវិនិយោគនៅកម្ពុជាផងដែរ ដោយទទួលយកពលករកម្ពុជា ដែលកំពុងតែធ្វើឱ្យរោងចក្រនេៈ ហើយចប់អាណត្តិត្រឡប់ទៅកម្ពុជាវិញ។ ពេលនេះរោងចក្រក៏មានគំរោងបណ្តុះបណ្តាលជំនាញខ្ពស់ដល់ពលករកម្ពុជា ដើម្បីឱ្យពួកគេមានជំនាញច្បាស់លាស់ ហើយត្រឡប់ទៅវិញអាចធ្វើការជាមួយក្រុមហ៊ុនកូរ៉េ និងក្រុមហ៊ុនផ្សេងៗបាន។
ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការអរគុណ និងកោតសរសើរចំពោះរោងចក្រ ដែលបានយកចិត្តទុកដាក់ចំពោះពលករកម្ពុជា និងបានបណ្តុះបណ្តាលជំនាញដល់ពួកគេ។ បច្ចុប្បន្នកម្ពុជាកំពុងមានការអភិវឌ្ឍផ្នែកសំណង់ ដែលត្រូវការនូវសម្ភារៈគ្រប់ប្រភេទសម្រាប់សាងសង់ និងត្រូវការអ្នកមានជំនាញផ្នែកនេះផងដែរ ។
ឯកឧត្តមរដ្ឋមន្រ្តីសូមស្វាគមន៍ចំពោះរោងចក្រ ដែលមានបំណងទៅវិនិយោគនៅកម្ពុជា។