សម្តេចពិជ័យសេនា ទៀ បាញ់ និង ឯកអគ្គរដ្ឋទួតចិនប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីសម្ពោធទីលានហ្វឹកហាត់ចម្រុះ និងការសម្តែងលំហាត់របស់និស្សិតនាយទាហានទ័ពជើងគោកជំនាន់ទី៩


នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទួតចិនប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីសម្ពោធទីលានហ្វឹកហាត់ចម្រុះ និងការសម្តែងលំហាត់របស់និស្សិតនាយទាហានទ័ពជើងគោកជំនាន់ទី៩ នៅវិទ្យាស្ថានទ័ពជើងគោក ខេត្តកំពងស្ពឺ។