ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ចុះជួបសំណេះសំណាលជាមួយអង្គបោះឆ្នោតព្រឹទ្ធសភាក្នុងខណ្ឌពោធិ៍សែនជ័យ


នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា អនុប្រធានទី១ព្រឹទ្ធសភា និងឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងអង្គបោះឆ្នោតព្រឹទ្ធសភា ក្នុងខណ្ឌពោធិ៍សែនជ័យ ដោយមានសមាជិកក្រុមប្រឹក្សាសង្កាត់ចូលរួមចំនួន ៦៣រូប រួមជាមួយនឹងគណៈអភិបាលខណ្ឌ ក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ នៅសាលាខណ្ឌពោធិ៍សែនជ័យ រាជធានីធានីភ្នំពេញ។
បន្ទាប់ពីលោកអភិបាលខណ្ឌពោធិ៍សែនជ័យរាយការណ៍អំពី លទ្ធផលជាវិជ្ជមាន និងការសេសសល់នៃការធ្វើសមាហរណកម្មការិយាល័យជំនាញទាំង១១ រួចមក ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត អនុប្រធានទី១ព្រឹទ្ធសភា បានផ្តល់អនុសាសន៍អំពីទិសដៅការងារមួយចំនួន ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២៕