ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន អញ្ជើញជាអធិបតីសម្ពោធ និងចាប់ផ្ដើមឲ្យដំណើរការគម្រោងផ្គត់ផ្គង់អណ្ដូងស្នប់ Afridev


ព្រឹកថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០១៧ ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីសម្ពោធ និងចាប់ផ្ដើមឲ្យដំណើរការគម្រោងផ្គត់ផ្គង់អណ្ដូងស្នប់ Afridev ចំនួន ១,៥០០ អណ្ដូង សរុបថវិកាប្រមាណ ១២ លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលឥណ្ឌាក្នុងនោះមាននៅខេត្តត្បូងឃ្មុំ ១,២៥០ អណ្ដូង បន្ទាយមានជ័យ ១០០ អណ្ដូង កំពង់ឆ្នាំង ១០០ អណ្ដូង និងខេត្តស្វាយរៀង ៥០ អណ្ដូង ។ ពិធីនេះបានប្រព្រឹត្តទៅនៅទីតាំងអណ្ដូងទី ១ បរិវេនវត្តហត្ថិវនារាម ហៅវត្តក្ដុល ស្ថិតនៅភូមិក្ដុលផ្សារ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

សូមរំលឹកថា នៅក្នុងស្រុកមេមត់មាន ១៤ ឃុំ គឺ ឃុំមេមត់ទទួលបាន ៨០ អណ្ដូង , ឃុំជាំ ២៦ អណ្ដូង , ឃុំចាន់មូល ២៨ អណ្ដូង , ឃុំគគីរ ៤៤ អណ្ដូង , ឃុំរូង ៤៤ អណ្ដូង , ឃុំកំពាន់ ៦៣ អណ្ដូង , ឃុំដារ ១២៩ អណ្ដូង , ឃុំមេមង ២៣ អណ្ដូង , ឃុំទ្រៀក ២៨ អណ្ដូង , ឃុំទ្រមូង ៦៣ អណ្ដូង , ឃុំជាំតាម៉ៅ ៦៧ អណ្ដូង , ឃុំទន្លូង ៨៧ អណ្ដូង , ឃុំរំចេក ៣៣ អណ្ដូង និងឃុំជាំក្រវៀន ២៥ អណ្ដូង៕