មានប្រសាសន៍ទៅកាន់ប្រជាជននាពេលនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន បាន ៖
-ក្រើនរំលឹកបងប្អូនត្រូវប្រុងប្រយ័ត្នជានិច្ចចំពោះ COVID-19 ស្តាប់ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលពិសេសក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីយ ចិន និងវៀតណាមខាងមុខ ត្រូវរួមគ្នាទប់ស្កាត់ការចម្លងតាមបណ្តាខេត្តជាប់ព្រំដែន ។
-សូមជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ដែលបានពន្លត់ភ្លើងសង្រ្គាមនាំមកនូវសុខសន្តិភាពជូនប្រទេសជាតិ និងបានកំពុងដឹកនាំប្រទេសប្រកបដោយភាពជឿជាក់ក្នុងការប្រយុទ្ធប្រឆាំងជម្ងឺ COVID-19 ។
-ការបើកការដ្ឋាននាពេលនេះ នឹងជួយប្រជាជនប្រមាណ ២០០គ្រួសារ ពីគ្រោះទឹកជំនន់រដូវវស្សា ម្យ៉ាងជាផ្លូវថ្នល់សម្រាប់ប្រើប្រាស់ក្នុងមូលដ្ឋានផងដែរ ។