នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពីវឌ្ឍនភាពនៃការងារពិនិត្យ សិក្សា និងចងក្រងឯកសារទីតាំងដីដែលប្រជាប្រជាពលរដ្ឋបានប្រើប្រាស់ និង អាស្រ័យផលនៅក្នុងតំបន់ការពារធម្មជាតិនៅក្នុងខេត្តបាត់ដំបង។ កិច្ចប្រជុំមានការអញ្ជើញចូលរួមដោយតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងតំណាងរដ្ឋបាលខេត្តបាត់ដំបង និងមានការចូលរួមផងដែរពីសមាជិកគណៈកម្មការទី៣ នៃព្រឹទ្ធសភា និងរដ្ឋសភា។
រដ្ឋមន្ត្រីក្រសួងបរិស្ថានបានដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពីវឌ្ឍនភាពនៃការងារពិនិត្យ សិក្សា និងចងក្រងឯកសារទីតាំងដីដែលប្រជាប្រជាពលរដ្ឋបានប្រើប្រាស់ និង អាស្រ័យផលនៅក្នុងតំបន់ការពារធម្មជាតិនៅក្នុងខេត្តបាត់ដំបង
