ឯកឧត្តម ហ៊ុន ម៉ានិត ៖ ខ្ញុំ និងបងប្អូនបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ លេីកទីមួយ នៅមន្ទីរពេទ្យកាល់ម៉ែត


ឯកឧត្តម ហ៊ុន ម៉ានិត ៖ នៅព្រឹកថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ខ្ញុំ និងបងប្អូនបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ លេីកទីមួយ នៅមន្ទីរពេទ្យកាល់ម៉ែត
វ៉ាក់សាំងនេះ ចាក់ដេីម្បីបង្កេីនអង់ទីករការពារជំងឺកូវីដ-១៩ ដែលត្រូវចាក់ពីរដងក្នុងរយៈពេលពីរសប្តាហ៍ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន-វៀតណាមនាពេលខាងមុខ ខ្ញុំសូមជូនពរបងប្អូន ពូមីង និងក្រុមគ្រួសារ សូមទទួលបាន សុខភាពល្អបរិបូរណ៍ ប្រាជ្ញាឈ្លាសវៃ កម្លាំងពលំមាំមួន ជន្មាយុយ៉ឺនយូរ និងសម្រេចជោគជ័យលើគ្រប់ភារកិច្ច។