សម្ដេចក្រឡាហោម ស ខេង បានអនុញ្ញាតឲ្យលោកស្រី Dena Fisher ប្រធានបេសកកម្ម គណៈកម្មាធិការអន្តរជាតិនៃកាកបាទប្រហមប្រចាំកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ


នារសៀលថ្ងៃពុធ ១៣រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងហាផ្ទៃ បានអនុញ្ញាតឲ្យលោកស្រី Dena Fisher ប្រធានបេសកកម្ម គណៈកម្មាធិការអន្តរជាតិនៃកាកបាទប្រហមប្រចាំកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ ។