អភិបាលខេត្តតាកែវឣញ្ជើញចូលរួមកិច្ចប្រជុំបន្ទាន់នៃគណ:កម្មការឣន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ស្តីពីការពង្រឹងការត្រួតពិនិត្យឣ្នកឆ្លងកាត់តាមព្រំដែន និងការធ្វើចត្តាឡីស័ក


តាកែវ៖នាព្រឹកថ្ងៃច័ន្ទ ៤កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែ កុម្ភៈ ឆ្នាំ២០២១ ឯកឧត្ដម អ៊ូច ភា អភិបាលខេត្តតាកែវបានឣញ្ជើញចូលរួមកិច្ចប្រជុំបន្ទាន់នៃគណ:កម្មការឣន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ស្តីពីការពង្រឹងការត្រួត ពិនិត្យឣ្នកឆ្លងកាត់តាមព្រំដែន និងការធ្វើចត្តាឡីស័កនៅសាលប្រជុំសាលាខេត្តដោយមានការចូលរួមពីសំណាក់ លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី អភិបាល អភិបាលរងក្រុង ស្រុកជាប់តាមបណ្ដោយព្រំដែន លោក លោកស្រី អភិបាលរងខេត្ត ព្រមទាំង លោកប្រធានមន្ទីរសុខាភិបាលខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការតំបន់សឹករងខេត្ត លោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្ត លោកវរៈការពារព្រំដែន លោកនាយករដ្ឋបាល និងមន្រ្តីចំណុះរដ្ឋបាលខេត្ត ជាច្រើនរូបផងដែរ។