អភិបាលរាធានីភ្នំពេញ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា


រដ្ឋបាលរាជធានីភំ្នពេញ៖ នារសៀលថ្ងៃអង្គារ ០៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ អភិបាលរាធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភាលើវិស័យការងារសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី ដឹកដោយលោកជំទាវ ឡោក ខេង ដើម្បីត្រួតពិនិត្យអំពីវឌ្ឍនភាពការងាររបស់មន្ទីរជំនាញពាក់ព័ន្ធ។