គម្រោងសាងសង់ប្រឡាយលេខ ០៤ ជំហានទី ២ ប្រវែង ២.៣០០ ម៉ែត្រ ដោយបំពាក់សំណង់សិល្បការតូចធំ សរុប ចំនួន ០៦ កន្លែង ស្ថិតក្នុងឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម បើកការដ្ឋានដំណើរការសាងសង់ហើយ កាលពីថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០១៧ ។ ប្រឡាយលេខ ០៤ ជំហានទី ២ នេះ នឹងផ្តល់ទឹកស្រោចស្រពដល់ដីស្រែកសិករប្រមាណ ១.៥០០ ហិកតា បន្ថែមទៀត ៕