ឯកឧត្តម ប៉ាន់ខែម ប៊ុនថន បានដឹកនាំក្រុមការងារចូលរួមដោះស្រាយវិវាទដីធ្លីដែលបានកើតឡើងជិត១០ឆ្នាំ ជូនប្រជាពលរដ្ឋភូមិអូរកែស និងភូមិអូរស្វាយ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ


នារសៀលថ្ងៃព្រហស្បតិ៍៧កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ២០២១ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្រ្តី បានដឹកនាំក្រុមការងារចូលរួមដោះស្រាយវិវាទដីធ្លីដែលបានកើតឡើងជិត១០ឆ្នាំ ជូនប្រជាពលរដ្ឋភូមិអូរកែស និងភូមិអូរស្វាយ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជាមួយប្រតិភូក្រសួងដែនដីនគរូបនីយកម្ម និងសំណង់។