ឯកឧត្តម ឡេង ប៊ុនតេង ចុះជួបបងប្អូនរងគ្រោះដោយសារអគ្គីភ័យ


ព្រឹកថ្ងៃច័ន្ទ ១១ កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ និងលោកជំទាវ ឈឹម គារ៉ែនណា អនុប្រធាន ព្រមទាំងក្រុមការងារបានចុះជួបសួរសុខទុក្ខបងប្អូនរងគ្រោះដោយសារអគ្គីភយ័ និងនាំយកអំណោយគ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិការមួយចំនួនជូនដល់បងប្អូនរងគ្រោះ ដែលស្ថិតនៅភូមិ០២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ចំនួន០៨គ្រួសារ ៕