តំណាងរាស្រ្តមណ្ឌលតាកែវ ណែនាំមន្រ្តីមូលដ្ឋានបន្តយកចិត្តទុកដាក់ ចុះជួយពលរដ្ឋឱ្យបានជាប់ជាប្រចាំ


(តាកែវ)៖ ឯកឧត្តមបណ្ឌិត ស៊ូ ភារិន្ទ អ្នកតំណាងរាស្រ្តមណ្ឌលតាកែវ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកបូរីជលសារ បានណែនាំដល់ក្រុមការងាររាជរដ្ឋាភិបាល រួមនឹងអាជ្ញាធមូលដ្ឋានត្រូវធ្វើយ៉ាងណា ចុះជួបប្រជាពលរដ្ឋឱ្យបានញឹកញាប់ ដើម្បីស្វែងយល់ពីពីសុខទុក្ខ និងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ ឱ្យបានជាប់ជាប្រចាំ។

ថ្លែងនៅក្នុងឱកាសអញ្ជើញចុះរៀបចំក្រុមការងារ និងពង្រឹងក្រុមការងារ ចុះជួយស្រុកបូរីជលសារ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ស៊ូ ភារិន្ទ បានលើកឡើងយ៉ាងដូច្នេះថា៖ «ក្នុងនាមជាអ្នកបម្រើប្រជាពលរដ្ឋ យើងទាំងអស់គ្នា ត្រូវតែចុះទៅដល់មូលដ្ឋានផ្ទាល់តែម្ដង ដើម្បីដឹងពីសុខទុក្ខ និងសេចក្ដីត្រូវការនានា នៅមូលដ្ឋានបើប្រជាពលរដ្ឋលោកមានការស្នើសុំអ្វីមួយដូចជា៖ ការជួសជុលផ្លូវថ្នល់ សាលារៀន មណ្ឌលសុខភាព ឬស្នើឱ្យដោះស្រាយបញ្ហាប្រឈមអ្វីមួយនោះ យើងត្រូវតែជជែលពិភាក្សា ដើម្បីរកវិធីដោះស្រាយជូនពួកគាត់ឱ្យបានឆាប់រហ័ស ជៀសវាងទុកបញ្ហាមិនជួយដោះស្រាយ ដែលនាំឱ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ចិត្ត ចំពោះការដឹកនាំរបស់អាជ្ញាធរ ហើយបន្តការថ្នាំថ្នាក់ ដល់រាជរដ្ឋាភិបាលបន្តទៀត»។

អ្នកតំណាងរាស្រ្តមណ្ឌលតាកែវ បានបន្តថា ការចុះជួបប្រជាពលរដ្ឋឱ្យបានញឹកញាប់ ហើយក្ដាប់ឱ្យបានពីសុខទុក្ខរបស់់ពួកគាត់ វានឹងនាំឱ្យប្រជាពលរដ្ឋមានការកក់ក្ដៅនៅក្នុងចិត្ត ហើយវានឹងនាំឱ្យមានការជឿជាក់លើកការដឹកនាំ របស់អាជ្ញាធជាពិសេសលើកការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគិតពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។

នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ស៊ូ ភារិន្ទ ក៏បានណែនាំដល់អាជ្ញាធមូលដ្ឋានត្រូវយកចិត្តទុកដាក់តាមដានពលករមកពីក្រៅប្រទេសដែលមិនទាន់បានធ្វើចត្តាឡីស័កត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល ត្រូវបញ្ជូនពួកគាត់មកធ្វើចត្តាឡីស័ក នៅកន្លែងដែលអាជ្ញាធបានរៀបចំ ព្រមទាំងត្រូវអប់រំផ្សព្វផ្សាយឱ្យបានជាប់ជាប្រចាំពីវិធីការពារទប់ស្កាត់ជំងឺកូវីដ-១៩ កុំឱ្យមានការរីករាលដាលនៅក្នុងសហគមន៍របស់ប្រជាពលរដ្ឋ៕