ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត។
វ៉ាក់សាំងដែលឯកឧត្តមកិត្តិសង្គហបណ្ឌិត បានចាក់ គឺជាវ៉ាក់សាំងអាស្ត្រាហ្សេនីកា (Astra zeneca) ដែលជាជំនួយរបស់អង្គការសុខភាពពិភពលោក (WHO) តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)។
វ៉ាក់សាំងនេះ បានដឹកមកដល់ព្រះរាជាណាចក្រកម្ពុជាក្នុងដំណាក់កាលដំបូងចំនួន ៣២៤,០០០ដូស កាលពីរាត្រីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១៕