នាថ្ងៃចន្ទ ១០រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាងរាស្រ្តមណ្ឌលស្វាយរៀង បានអញ្ជើញអមដំណើរជាកិត្តិយស សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីប្រទានភ្លើងបូជាសពឧបាសិកា កែវ ហ៊ាង ម្តាយបង្កេីតរបស់ឯកឧត្តម គឹម ធា សមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគទី៦ និងត្រូវជាម្តាយក្មេករបស់ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានទទួលមរណភាពនាថ្ងៃទី៦ខែមីនា ឆ្នាំ២០២១នៅវេលាម៉ោង១៤:៤០នាទីរសៀល ក្នុងជន្មាយុ៨៨ឆ្នាំ ដោយជរាពាធនៅគេហដ្ឋាន ភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវក៏បានសម្តែងនូវការសោកស្តាយចំពោះការបាត់បង់ម្តាយជាទីស្រឡាញ់ និងបានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព និងបានឧទ្ទិសបួងសួងដល់ ដួងវិញ្ញាណក្ខន្ធរបស់លោកយាយឧបាសិកាឆាប់បានទៅកាន់សុគតិភពកុំ បីឃ្លៀងឃ្លាតឡើយ ៕





























