ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៤៩នាក់ ក្នុងនោះឆ្លងសហគមន៍ចំនួន៤៨នាក់ ខណៈជាសះស្បើយ២១នាក់


(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន៤៩នាក់ ក្នុងនោះករណីឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» ចំនួន៤៨នាក់ និងអ្នកជំងឺម្នាក់ ជាករណីធ្វើដំណើរមកពីបរទេស ខណៈអ្នកជាសះស្បើយ២១នាក់។