ដោយសារកើនឡើងយ៉ាងគំហុកនៃការីករាលដាលជំងឺកូវីដ-១៩ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាឲ្យសាលារាជធានីភ្នំពេញ និងមេបញ្ជាការដ្ឋានកងទ័ពជើងគោក រៀបចំមន្ទីរពេទ្យ២ បន្ថែមទៀត អាចមានប្រមាណ ២០០បន្ទប់ ឬ អាចលើសនេះ ។
សម្តេចតេជោ បានពិភាក្សាជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ឲ្យបញ្ចេញគ្រូពេទ្យកងទ័ព ដើម្បីធ្វើអន្តរាគមន៍ជួយដល់គ្រូពេទ្យស៊ីវីល ហើយខាងសម្តេចពិជ័យសេនា ទៀ បាញ់ បានរៀបចំ ៣០ក្រុម នៃក្រុមវេជ្ជបណ្ឌិត និងគ្រូពេទ្យ ដើម្បីមកជួយខាងផ្នែកសុីវិល ។
សារសំឡេងសម្តេចតេជោហ៊ុន សែន ថ្លែងថ្ងៃ ១០ ខែមីនា ឆ្នាំ ២០២១