ក្រុមការងារខុទ្ទកាល័យ សម្តេចតេជោនាយករដ្ឋមន្រ្តី ទទួលបានអំណោយមួយចំនួនធំ ដើម្បីចូលរួមយុទ្ធនាការ ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩


(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគ៥ រួមជាមួយលោក ឧត្តមសេនីយ៍ទោ តឹក ប៊ុនធឿន មេបញ្ជាការរងទិសទី១ បន្ទាយមានជ័យនៃយោធភូមិភាគ៥ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ បានមកសួរសុខទុក្ខក្រុមការងារ ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលដឹកនាំដោយឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ សម្តេចតេជោនាយករដ្ឋមន្រ្តី និងក្រុមការងារសាលា ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ សេង ធារិន និងឧត្តមសេនីយ៍ទោ តឹក ប៊ុនធឿន ក៏បាននាំយកមី២០កេសធំ ទឹកសុទ្ធ ១៥០យួរ ត្រីឆ្អើរ ២កេសធំ (៨០គីឡូក្រាម) អាល់កុល ៥ពីដុង (១៥០លីត្រ) និងម៉ាស់១កេសធំ (២ពាន់ម៉ាស) ប្រគល់ជូនក្រុមការងារខុទ្ទកាល័យ សម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីចូលរួមយុទ្ធនាការ ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។

ឯកឧត្តម ប៉ាន់ខែម ប៊ុនថន និងក្រុមការងារកំពុងប្រចាំការ កំពុងដឹកនាំ ការអភិវឌ្ឍភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានសហការជាមួយក្រុមការងារ សាលាខេត្តបន្ទាយមានជ័យ ដើម្បីដោះស្រាយបញ្ចប់ វិវាទដីធ្លីដ៏រ៉ាំរ៉ៃ ជាង២០ឆ្នាំតាមបែបឈ្នះឈ្នះ៕