នៅថ្ងៃ២កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃចន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១ ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋខ្មែរ ដែលបានត្រឡប់មកពីប្រទេសថៃ និង បានធ្វើ ចត្តាឡីស័ក ១៤ថ្ងៃ រួចមកហើយនៅឯព្រំដែន ចំនួន ៦នាក់ កំពុងសម្រាកនៅក្នុងវិទ្យាល័យទេពប្រណម្យ ស្រុកពញាឭ ខេត្តកណ្ដាល ដើម្បីរង់ចាំអាជ្ញាធរមូលដ្ឋានរបស់ពួកគាត់ មកទទួលគាត់ទៅមូលដ្ឋានរៀងៗខ្លួនវិញ។
នាឱកាសនោះដែរ ឯកឧត្ដម នៃ ចារី បានមានប្រសាសន៍ផ្ដាំផ្ញើ ដល់បងប្អូនប្រជាពល រដ្ឋ ត្រូវអនុវត្តន៍ឱ្យបាននូវវិធានការការពារជំងឺកូវីដ-១៩ ៣ការពារ និង៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីរួមគ្នាបង្ការ ការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដម ក៏បានចុះពិនិត្យការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនក្រុមមន្ត្រីជួរមុខរបស់ស្រុកពញាឮ នៅឯមន្ទីរពេទ្យបង្អែកស្រុកពញាឮ ផងដែរ។
នៅថ្ងៃដដែលនោះដែរ ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល ក៏បានអញ្ជើញចុះត្រួតពនិត្យ និង សួរសុខទុក្ខដល់ក្រុមការងារប្រចាំការនៅមណ្ឌលចត្តាឡីស័ក កម្រិត ១ អង្គពពាយ ស្រុកអង់ស្នួល ខេត្តកណ្តាលផងដែរ ៕