សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រៀបចំពិធីលៀងសាយភោជន៍ជូនលោកនាយករដ្ឋមន្ត្រីវៀតណាម


នៅល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញផ្តល់កិត្តិយស រៀបចំពិធីលៀងសាយភោជន៍ជូន លោក ង្វៀង សួនហ្វ៊ុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តីវៀតណាម និងលោកជំទាវ ត្រាន់ ង្វៀន ធូ និងគណៈប្រតិភូ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
ដំណើរទស្សនៈកិច្ចនេះ គឺបានពង្រឹងនូវចំណងមិត្តភាព និងសហ ប្រតិបត្តិការកាន់តែល្អរឹងមាំ ជាពិសេសប្រមុខដឹកនាំប្រទេសទាំង​ពីរបានប្តេជ្ញាពង្រីកនូវវិសាលភាពនៃទំហំពាណិជ្ជកម្មអោយឡើងដល់ ៥,០០០លានដុល្លារ។ នៅពេលខាងមុខនេះ ប្រទេសទាំងពីរ​នឹងបន្តកសាងផ្លូវស្ពានភ្ជាប់នៅតាមព្រំដែន​ ដើម្បីប្រជាពលរដ្ឋកាន់តែងាយស្រួលក្នុងការធ្វើដំណើរ និងប្រកបការងារផ្សេងៗ។
នៅថ្ងៃស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញស្រស់ស្រូ​បអាហារពេលព្រឹកជាមួយលោកនាយករដ្ឋ មន្រ្តីវៀតណាម មុនពេលដែលលោកអញ្ជើញវិលត្រឡប់ទៅកាន់ប្រទេសវៀតណាមវិញ។