(ឯកឧត្តម ហ៊ុន ម៉ាណែត) ខេត្តកណ្តាល ថ្ងៃពុធ ទី១៧ មិនា ២០២១ឆ្លើយតបទៅនឹងសំណូមពរពីអជ្ញាធរខេត្តកណ្តាលដែលកំពុងធ្វើការព្យាបាលជម្ងឺកូវីដ១៩ និងដោយសារករណីអ្នកវិជ្ជមានកូវីដ១៩ នៅក្នុងខេត្តមានការកើនឡើងជាគំហុកក្នុងប៉ុន្មានថ្ងៃនេះជាពិសេសនៅតំបន់ជ្រៃធំតែម្តង ខ្ញុំរួមជាមួយនឹងក្រុមការងារបច្ចេកទេសសុខាភិបាល បានចុះពិនិត្យនិងជួយរៀបចំវិធានការដើម្បីគ្រប់គ្រងទីតាំងដែលទើបបានប្រែក្លាយជាមន្ទីរពេទ្យព្យាបាលជម្ងឺកូវីដ១៩ និងកន្លែងចត្តាឡីស័កសម្រាប់អ្នកមានហានិភ័យខ្ពស់ក្នុងការឆ្លងជម្ងឺនេះនៅតំបន់ជ្រៃធំ។