ឯកឧត្តម ម៉ក់ រ៉ា និង ឯកឧត្តម អ៊ឹង គឹមលាង បានអញ្ជើញចុះសួរសុខទុក្ខ និងត្រួតពិនិត្យម្ហូបអាហារ ដែលកំពុងផ្គត់ផ្គង់ប្អូនប្រជាពលរដ្ឋ សម្រាកធ្វើចត្តាឡីស័ក ១៤ថ្ងៃ នៅទីតាំងសាលាបឋមសិក្សាសម្តេចឳ សម្តេចម៉ែ និង សាលាបឋមសិក្សាកំពែង ខេត្តពោធិ៍សាត់


នៅព្រឹកថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០២១ ឯកឧត្តម ម៉ក់ រ៉ា អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត ប្រធានគណៈប្រចាំការ និងជាប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ឹង គឹមលាង សមាជិកគណៈប្រចាំការ គណបក្សខេត្ត និងជាអភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ លោក សំរិទ្ធិ អេង សមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្ត ប្រធានគណៈកម្មាធិការគណបក្សក្រុងពោធិ៍សាត់ បានអញ្ជើញចុះសួរសុខទុក្ខ និងត្រួតពិនិត្យម្ហូបអាហារ ដែលកំពុងផ្គត់ផ្គង់ប្អូនប្រជាពលរដ្ឋ សម្រាកធ្វើចត្តាឡីស័ក ១៤ថ្ងៃ នៅទីតាំងសាលាបឋមសិក្សាសម្តេចឳ សម្តេចម៉ែ ស្តិតនៅភូមិស្នាយទោល ឃុំត្រពាំងជង ស្រុកបាកាន និង សាលាបឋមសិក្សាកំពែង ស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ ក្នុងឳកាសនោះ ឯកឧត្តម ម៉ក់ រ៉ា បានធ្វើការអប់រំណែនាំ ដល់បងប្អូន ដែលកំពុងស្នាក់នៅធ្វើ ចត្តាឡីស័ក ឲ្យគោរព អនុវត្តតាមវិធានការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ (គឺ៣ការពារ ៣កុំ ) ។ ឯកឧត្តម អ៊ឹង គឹមលាង ក៏បានសំណូមពរដល់បងប្អូនទាំងអស់ត្រូវមានការអត់ធ្មត់សម្រាកស្នាក់នៅធ្វើចត្តាឡីស័ក អនុវត្តធ្វើតាមការណែនាំរបស់មន្ទីរសុខាភិបាលខេត្ត ធ្វើយ៉ាងណាដើម្បីកុំឲ្យក្លាយខ្លួនជាភ្នាក់ងារចម្លងចែកចាយជំងឺកូវីដ១៩