ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា និងជាប្រធានគណៈកម្មការចំពោះកិច្ច ដើម្បីអនុវត្តគម្រោងសាងសង់អគាររដ្ឋបាលថ្មី សម្រាប់ រដ្ឋសភាកម្ពុជា ក្រោមហិរញ្ញប្បទានឥតសំណងវាងរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញដឹកនាំ ឯកឧត្តម លោកជំទាវ ជាប្រធាន អនុប្រធាន និងសមាជិក សមាជិកា នៃណៈកម្មការចំពោះកិច្ច និងគណៈកម្មការប្រតិបត្តិ ព្រមទាំងមន្ត្រីពាក់ព័ន្ធ ប្រជុំពិភាក្សាពិនិត្យ និងស្តាប់សេចក្តីរាយការណ៍ស្តីពីវឌ្ឍនភាពអនុវត្តគម្រោងសាងសង់ ព្រមទាំងពិភាក្សា និងផ្តល់យោបល់លើគម្រោងប្លង់ Architectural Schematic Design។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅជាលក្ខណៈចំរុះ Hybrid Meeting (ដោយផ្ទាល់ និង Online) នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ នៅសាលបាយ័ន នៃវិមានរដ្ឋសភា។





