ដោយទទួលបានដំណឹងពីបណ្តាញសង្គមពីជីវភាពខ្វះខាតចំពោះមុខក្នុងរយៈពេលរដូវកូវីដ-១៩របស់លោកគ្រូតៃខ្វាន់ដូរូបនេះ ទើបនារសៀលថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានចាត់អោយលោក ជិន ប៊ុនធឿន និងក្រុមការងារមនុស្សធម៌នាំយកអំណោយទៅប្រគល់ជូនលោក ឌួង គន្ធី អាយុ៥៨ឆ្នាំ និងភរិយា ព្រមទាំងកូនៗចំនួន ០២នាក់ គឺកូនស្រីច្បងអាយុ១៦ឆ្នាំ កំពុងរៀនថ្នាក់ទី១១ និងកូនប្រុសអាយុ១៣ឆ្នាំ កំពុងរៀនថ្នាក់ទី៨ រស់នៅភូមិក្រពើហារខាងលិច សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល។
សូមបញ្ជាក់ផងដែរថា តាំងពីឆ្នាំ២០០៨មក លោក ឌួង គន្ធី ទទួល បង្ហាត់សិស្សទទួលបានប្រាក់កម្រៃបន្តិចបន្តួច និងក្រៅពីនេះ គាត់រត់ម៉ូតូឌុបរកចំណូលបន្ថែម។ ចំណែកឯប្រពន្ធឈ្មោះ អ៊ុំ សុចិន្តា ធ្លាប់ធ្វេីការក្រុមហ៊ុន តែដោយសារគាត់មានជម្ងឺស្ត្រីជាប់ជាប្រចាំមានការអាក់ខានទៅធ្វេីការមិនទៀងទាត់ក៏ត្រូវក្រុមហ៊ុនបញ្ឈប់ ។ បច្ចុប្បន្នគ្រួសារមួយនេះរស់នៅក្នុងផ្ទះឈើទ្រុឌទ្រោមខ្លាំងសង់ពីបំណែកក្តា ឈេី និងស័ង្កសីចាស់ៗតែប៉ុណ្ណោះ ។
ម្យ៉ាងវិញទៀត ប្រាក់ដែលលោករកបាន គឺសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ អោយកូនៗទៅរៀនសូត្រ ហើយត្រូវចំណាយមួយចំនួនលើការជួសជុលផ្ទះសំបែងផងដែរ ។
អំណោយដែលផ្តល់ជូនគ្រួសារលោកនៅពេលនេះរួមមាន៖
០១-ថវិកា ២លានរៀល
០២-ត្រីខ ០១កេសធំ
០៣-មី ០៥កេសតូច
០៤-អង្ករ ១០០គីឡូ
០៥-ភួយ ០២
០៦-ខ្នើយ ០២
០៧-ម៉ុង ០២
០៨-សាប៊ូ ១២ដុំតូច
០៩-វិទ្យុ ១ និង ថ្មពិល ០៤គ្រាប់
១០-តែ ១០កញ្ចប់
១១-ស្កសរ ៥គីឡូ
១២-ពូក ០១
១៣-ឆ្នាំង ០២
១៤-កន្ទេល ០២
១៥-ខ្ទះ ០១
១៦-កំសៀវ ០១
១៧-កាធុន ០១
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម និងលោកជំទាវក៏បានផ្តាំផ្ញើសាកសួរសុខទុក្ខ ជាពិសេសលោកក៏បានជំរុញអោយលោកគ្រូ និងក្រុមគ្រួសារចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាលរបស់រាជរដ្ឋាភិបាល ជាពិសេសរួមអនុវត្ត «៣ការពារ និង៣កុំ» ដេីម្បីការពារខ្លួនយេីង គ្រួសារយេីង សង្គមជាតិយេីង និងប្រជាជនយេីង។ ទន្ទឹមនឹងនេះ សូមប្រជាពលរដ្ឋចូលរួមអនុវត្តវិធានការចត្តាឡីស័កឱ្យបានម៉ឺងម៉ាត់ ដែលជាវិធានការមុតស្រួចដើម្បីទប់ស្កាត់ និងផ្តាច់ចរន្តនៃការឆ្លងជំងឺកូវីដ-១៩ចូលក្នុងសហគមន៍។








