អភិបាលខេត្តកំពង់ស្ពឺ រួមទាំងមន្រ្តីក្រោមឱវាទ បានអញ្ជើញរៀបចំពិធីសាសនា និងបួងសួងសុំសេចក្ដីសុខ អុជធូប ថ្វាយគ្រឿងសក្ការៈបូជាជូនលោកយាយម៉ៅពេជ្រនិល


នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ រួមទាំងមន្រ្តីក្រោមឱវាទ បានអញ្ជើញរៀបចំពិធីសាសនា និងបួងសួងសុំសេចក្ដីសុខ អុជធូប ថ្វាយគ្រឿងសក្ការៈបូជាជូនលោកយាយម៉ៅពេជ្រនិល សូមតាមជួយឃុមគ្រងថែរក្សាប្រជាពលរដ្ឋក្នុងខេត្ត និងប្រជាពលរដ្ឋទូទាំងប្រទេស សូមឱ្យមានសេចក្តីសុខសេចក្តីចម្រើន និងជៀសផុតពីជំងឺដង្កាត់ផ្សេងៗ ជាពិសេស ជៀសផុតជំងីកូវីដ១៩នេះ។