វឌ្ឍភាពការងារ ការដ្ឋានទំនប់អាងទឹកជើងគ្រុះ ក្នុងខេត្តបន្ទាយមានជ័យ


វឌ្ឍភាពការងារ ការដ្ឋានទំនប់អាងទឹកជើងគ្រុះ ស្ថិតភូមិបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ ទំនប់អាងទឹកជេីងគ្រុះ មានលទ្ធភាពស្រោចស្រពផ្ទៃដីស្រូវវស្សាចំនួន ៧៨៧ហិកតា ស្រូវប្រាំងចំនួន ៣៥១ហិកតា និងដំណាំរួមផ្សំចំនួន ១០ហិកតា ។ ទំហំការងារមានដូចខាងក្រោម ៖
-សាងសង់ទំនប់អាងទឹកជេីងគ្រុះ ប្រវែង ៣០០០ម៉ែត្រ​ សម្រេច​បាន​ ៤០%
-ជីកប្រឡាយរងជេីងគ្រុះ ប្រវែង ២៤០០ម៉ែត្រ​ សម្រេច​បាន​ ៩៥%
-សាងសង់សំណង់បង្ហៀរលេីទំនប់អាងទឹកជេីងគ្រុះ ប្រវែង ៦២,៨០ ម៉ែត្រ ចំនួន ០១កន្លែង​ សម្រេច​បាន​ ៨០%
-ជួសជុលសំណង់ទ្វារទឹកលេីទំនប់អាងទឹកជេីងគ្រុះ (ទ្វារ៣) ចំនួន ០២កន្លែង​ សម្រេច​បាន​ ៨០%
-ជួសជុលសំណង់ទ្វារទឹកលេីទំនប់អាងទឹកជេីងគ្រុះ (ទ្វារ២) ចំនួន ០២កន្លែង​ សម្រេច​បាន​ ៨០%
-សាងសង់សំណង់ស្ទាក់ទឹកលេីប្រឡាយរងជេីងគ្រុះ (ទ្វារ២) ចំនួន ០២កន្លែង សម្រេច​បាន​ ៨០%៕