(បន្ទាយមានជ័យ)៖ ព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ លោកជា ថុងលាង ម្ចាស់សណ្ឋាគារ ហ្គោដឡាក់ (Good Luck Hotel) និងក្រុមគ្រួសារបាននាំយកម៉ាស់ ១កេសធំ ស្មើនឹង ៥,០០០ម៉ាស់ អាល់កុល ៣០លីត្រ ទឹកត្រី ៥០កេស ទឹកស៊ីអ៊ីវ ៥០កេស ត្រីខ ២០កេស ទឹកក្រូច ១២កេស និងទឹកសុទ្ធ ១០០យួរ មកសួរសុខទុក្ខក្រុមការងារខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី ដឹកនាំដោយឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ និងក្រុមការងារសាលាខេត្តបន្ទាយមានជ័យ ដែលកំពុងប្រចាំការដឹកនាំការអភិវឌ្ឍភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្រោយពេលក្រុមការងារបានដោះស្រាយបញ្ចប់វិវាទរ៉ាំរ៉ៃជាង២០ឆ្នាំកន្លងមកតាមបែបឈ្នះឈ្នះ៕
លោកជា ថុងលាង ម្ចាស់សណ្ឋាគារ ហ្គោដឡាក់ (Good Luck Hotel) និងក្រុមគ្រួសារបាននាំយកម៉ាស់ អាល់កុល និង គ្រឿងឧបភោគបរិភោគមួយចំនួន មកសួរសុខទុក្ខក្រុមការងារខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី ដឹកនាំដោយឯកឧត្តម ប៉ាន់ខែម ប៊ុនថន
