រដ្ឋបាលខេត្តកំពង់ស្ពឺនឹងមានអគាររដ្ឋបាលដ៏ទំនើបកំពស់០៤ជាន់សម្រាប់មន្រ្តីបំពេញការងារ


នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧ រដ្ឋបាលខេត្តកំពង់ស្ពឺបានរៀបចំពិធីក្រុងពាលី សាងសង់អគាររដ្ឋបាលខេត្តថ្មីដែលមានកំពស់០៤ជាន់ ដ៏ទំនើបក្រោមអធិបតីភាពរបស់ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ី សំណាងអភិបាលនៃគណៈអភិបាលខេត្ត និងមានការចូលរួមពីអភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃសាលាខេត្ត មន្ទី អង្គភាព ក្រុង ស្រុកផងដែរ ។ អគារដ្ឋបាលថ្មីនេះគឺជាអគារប្រវត្តិសាស្ត្រ ដែលបានសាងសង់សម្រាប់ខេត្តកំពង់ស្ពឺក្រោមម្លប់នៃសុខសន្តិភាព ៕