រដ្ឋបាលខេត្តកំពង់ចាម បន្តទទួលបានអំណោយពីសប្បុរសជន ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩


(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១នេះ បានបន្តទទួលអំណោយឧបត្តម្ភពីសប្បុរសជន ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាពិសេសព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។

ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនទាំងអស់ ដែលបានរួមគ្នានាំអំណោយដ៏ថ្លៃថ្លាទាំងនេះផ្ដល់ជូនគណៈកម្មការ ដើម្បីចូលរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅពេលនេះ។

អំណោយទាំងអស់រួមមាន៖ អង្ករ ១តោន មីម៉ាម៉ា ២០កេស ទឹកបរិសុទ្ធ ២០កេស ម៉ាស់ ១០,០០០ម៉ាស់និងទឹកអាល់កុល ៦០លីត្រ៕