នារសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកា សេង ឃុត ម្តាយបង្កើតរបស់ឯកឧត្តមប្រាជ្ញ ចន្ទ ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ ដែលបានទទួល មរណៈភាពកាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៦:៤០នាទីព្រឹក ក្នុងជន្មាយុ៩៩ឆ្នាំ ដោយជរាពាធ។
សពរបស់មហាឧបាសិកា បានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅភូមិគ្រឹះ ឯកឧត្តម ប្រាជ្ញ ចន្ទ ស្ថិតនៅផ្ទះលេខ៥៧ ផ្លូវ៣១៧ កែង៣១៩ ភូមិ៥ សង្កាត់បឹងកក់២ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ។



