អភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្ដោះអាសន្នដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩


ព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដែលមានរបៀបវារៈដូចខាងក្រោម÷
១.ការអនុវត្តសេចក្រីសម្រេចលេខ ៤៤ សសរ ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជាស្ដីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្ដោះអាសន្នដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩
២.ការត្រៀមព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមលំនៅដ្ឋាន
៣.ការចាក់វ៉ាក់សាំងជូនអតីតយុទ្ធជន
៤.ពិនិត្យបញ្ជីឈ្មោះអ្នកដែលបញ្ចាក់នឹងមិនបានចាក់វ៉ាក់សាំងការពារកូវីដ-១៩
៥.ពិនិត្យបញ្ជីឈ្មោះមន្ត្រីរាជការតាមមន្ទីរ-អង្គភាព នូវចំនួនអ្នកបានចាក់ ចំនួនអ្នកមិនត្រូវបានអនុញ្ញាតឱ្យចាក់ និងចំនួនអ្នកមិនព្រមទៅចាក់ការពារកូវីដ-១៩។
ដោយមានការចូលរួមពី លោក លោកស្រីអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត អភិបាលក្រុង ស្រុក និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ។
On Thursday morning of 08 April 2021, H.E. Kouch Chamroeun, Preah Shihanoukville Provincial Governor, chaired a meeting to discuss:
1.The implementation of Decision No.44, dated 06 April 2021 of the Government of Cambodia on the temporary ban on travel and the closure of tourist resorts across the country to prevent the spread of Covid-19 disease
2. Preparation for Covid-19 patients at home
3. Vaccination for Veterans
4. Check the list of people who have been vaccinated and who refuse to receive the vaccination
5. Check the list of civil servants in the Department and unit to see the number of injectors, the number of people who are not allowed to inject and the number of people who refuse to receive the Covid-19 Vaccination.