ឯកឧត្តម សំរិទ្ធ សារុន បានអញ្ជើញចុះពិនិត្យសកម្មភាពការចាក់ថ្នាំវ៉ាក់សាំងកូវីដ-១៩ និងនាំយកថវិកា របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលកំពុងចាក់វ៉ាក់សាំងជូនដល់មន្រ្តី រាជការ និងប្រជាជន


នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម សំរិទ្ធ សារុន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានខុទ្ទកាល័យគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានចុះពិនិត្យសកម្មភាពការចាក់ថ្នាំវ៉ាក់សាំងកូវីដ-១៩ និងនាំយកថវិកា របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ចំនួន ៥,៥០០$ ជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេច សាយ ឈុំ ដែលកំពុងចាក់វ៉ាក់សាំងជូនដល់មន្រ្តី រាជការ និងប្រជាជន ដែលមានទីតាំងនៅក្នុងសាលារៀន CIS (កោះពេជ្រ) អស់រយៈពេល ០៤ ថ្ងៃកន្លងមកនេះ ។