ឯកឧត្តម ឌៀង សារុន បាននាំយកថវិកាផ្ទាល់របស់ឯកឧត្តមទៅប្រគល់ជូនក្រុមការងារចំនួន៦ភូមិ នៃសង្កាត់ព្រែកហូរ ដើម្បីចុះផ្សព្វផ្សាយ ក៏ដូចគ្នារៀបចំមណ្ឌលសកម្មភាពប្រយុទ្ធប្រឆាំង ជម្ងឺកូវីដ ១៩


នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ឌៀង សារុន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានទី២ គណៈពង្រឹងក្រុងតាខ្មៅ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយសង្កាត់ព្រែកហូរ បានចាត់លោក ណៃ ស៊ីថាត ជាជំនួយការ ដើម្បីជាតំណាងយកថវិកាផ្ទាល់របស់ឯកឧត្តមទៅប្រគល់ជូនក្រុមការងារចំនួន៦ភូមិ នៃសង្កាត់ព្រែកហូរ ដើម្បីចុះផ្សព្វផ្សាយ ក៏ដូចគ្នារៀបចំមណ្ឌលសកម្មភាពប្រយុទ្ធប្រឆាំង ជម្ងឺកូវីដ ១៩ នៅក្នុងសង្កាត់ព្រែកហូរ ដោយ១ភូមិទទួលបាន៥០ម៉ឺនរៀល សរុប៦ភូមិអស់ចំនួន៣លានរៀល។