នារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័ក ដែលជាអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ចំនួន ៤ក្រុង ស្រុក រួមមានមណ្ឌលចត្តាឡីស័ក វិទ្យាល័យកំពង់ស្ពឺ ក្នុងក្រុងច្បារមន មណ្ឌលចត្តាឡីស័ក វិទ្យាល័យចំបក់ ក្នុងស្រុកសំរោងទង មណ្ឌលចត្តាឡីស័ក វិទ្យាល័យឧដុង្គ ក្នុងស្រុកឧដុង្គ និងមណ្ឌលចត្តាឡីស័ក វិទ្យាល័យហ៊ុនសែនភ្នំស្រួច ក្នុងស្រុកភ្នំស្រួច ។