ក្រុមក្រឡាហោមមនុស្សធម៌បាត់ដំបង​ ​បាននាំយក​ម៉ាស់​ និង ដបតូច​ ដែលជាអំណោយដ៏ថ្លៃថ្លារបស់​ សម្តេចក្រឡាហោម​ ស​ ខេង​ និងលោកជំទាវ​ ទៅចែកជូនបងប្អូនប្រជាពលរដ្ឋ​ ដែលមកផ្សារ និងអាជីវករលក់ដូរនៅផ្សារបួនកន្លែង


នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១​ ក្រុមក្រឡាហោមមនុស្សធម៌បាត់ដំបង​ ​ដែលដឹកនាំដោយ​ ឯកឧត្តម ច័ន្ទ សុផល តំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង និងជាអនុប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា ឯកឧត្តម​ ខាន់​ ម៉ាណេរ​ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម​ អ៊ុយ​ រី​ ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង និង​ រដ្ឋបាលស្រុក ព្រមទាំងកងកំលាំងស្រុករតនមណ្ឌល បាននាំយក​ម៉ាស់​ ១២៥០០ម៉ាស់ អាល់កុល​ ១២៥០ដបតូច​ ដែលជាអំណោយដ៏ថ្លៃថ្លារបស់​ សម្តេចក្រឡាហោម​ ស​ ខេង​ និងលោកជំទាវ​ ទៅចែកជូនបងប្អូនប្រជាពលរដ្ឋ​ ដែលមកផ្សារ និងអាជីវករលក់ដូរនៅផ្សារបួនកន្លែងរួមមានៈ ផ្សារស្តៅ ផ្សារត្រែង ផ្សាររស្មីសង្ហា និងផ្សារកសិករញញឹម ស្ថិតក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង ៕