ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ អញ្ជើញបើកកិច្ចប្រជុំបន្ទាន់មួយបន្ទាប់ពីបិទបញ្ចប់ការហាមឃាត់ការធ្វើដំណើរនិងការបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍ នៅទូទាំងប្រទេស


តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ អញ្ជើញបើកកិច្ចប្រជុំបន្ទាន់មួយ ជាមួយគណៈអភិបាលរងខេត្ត កម្លាំងសមត្ថកិច្ចទាំង ០៣ប្រភេទ អភិបាលក្រុងស្រុក នឹងមន្រ្តីជំនាញពាក់ព័ន្ធ នូវសេចក្តីសម្រេចស្តីពី ការបញ្ចប់ការហាម​ឃាត់ការធ្វើ​ដំណើរ និងការបញ្ចប់ការបិទរមណីយដ្ឋានទេស​ចរណ៍នៅទូទាំងប្រទេស និងសេចក្តីណែនាំស្តីពីការពង្រឹងការអនុវត្តវិធានការដើម្បី ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងកាពង្រឹងការអនុវត្តវិធានការនៅក្នុងភូមិសាស្រ្តដែលត្រូវបានបិខ្ទប់នៅតាមបណ្តារាជធានីខេត្ត នៅរសៀលថ្ងៃ ច័ន្ទ ១៥ កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវ និងថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២១ នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ ។
ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ក៏បានធ្វើការណែនាំក៏ដូចជាក្រើនរំលឹកទៅដល់លោកអភិបាលក្រុង ស្រុកទាំង១០ និងជំនាញពាក់ព័ន្ធទាំងអស់ ត្រូវតែបង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ឱ្យបានខ្ពស់ ចំពោះអ្នកមកពីតំបន់មានហានិ​ភ័យខ្ពស់ ឬអ្នកដំណើរដែលចេញចូល នៅក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវយកមកធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ៕