ឯកឧត្តម ឧត្តមសេនីយ៍ឯក យឿង សុខុន និងឯកឧត្តម គួច ចំរើន បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានអគារស្នាក់នៅ ០២ខ្នង ដែលជាអំណោយរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅក្នុងបរិវេណតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ


ព្រឹកថ្ងៃពុធ ២រោច ខែពិសាខ ឆ្នាំឆ្លូវត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃ២៨ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក យឿង សុខុន អគ្គមេបញ្ជាការរងកងទ័ពជើងគោក ជាមេបញ្ជាការយោធភូមិភាគទី៣ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានអគារស្នាក់នៅ ០២ខ្នង កម្ពស់ ០២ជាន់ ដែលជាអំណោយរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅក្នុងបរិវេណតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ មានទីតាំងស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានយកអំណោយរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក មកប្រគល់ជូនដល់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តផងដែរ។
On Wednesday morning, 28 April 2021, H.E. Yoeung Sokhorn, Deputy Commander-in-Chief of the Army, Commander of the 3rd Army Division, and H.E. Kouch Chamroeun, Preah Sihanoukvile Provincial Governor, inspected the construction of the two departments of Sihanoukville Military Operations Area, donated by Lt. Gen. Hun Manet, Deputy Commander of the Royal Cambodian Armed Forces and Commander of the Army.