សាលារាជធានីភ្នំពេញ ប្រជុំដាក់វិធានការដើម្បីកំណត់ការចេញចូល និងគ្រប់គ្រងនៅតំបន់ទាំង៣ ដើម្បីទប់ស្កាត់ការរីករាលដាលខ្លាំងឡើងជំងឺកូវីដ១៩


នាព្រឹកថ្ងៃពុធ ០២រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃ២៨ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណអភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ស្ដីពីការអនុវត្តសេចក្ដីរបស់រដ្ឋបាលរាជធានីភំ្នពេញលេខ ០៩៧/២១ សសរ ស្ដីពីការកំណត់ភូមិសាស្រ្តរាជធានីភ្នំពេញជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង”តំបន់លឿង” ក្នុងអំឡុង ពេលនៃការអនុវត្តវិធានការបិទខ្ទប់តាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលលេខ ៥៤ សសរ ស្ដីពីការបន្តការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្រោមអធិបតីភាពឯកឧត្ដម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មការជាតិគ្រប់គ្រង និងដឹងនាំការអនុវត្តវិធានបិទខ្ទប់ ” គ ប ខ “។