អភិបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងល្បាតនិងត្រួតពិនិត្យតំបន់បិទខ្ទប់ក្នុងភូមិសាស្រ្តខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌឫស្សីកែវ


នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានដឹកនាំកម្លាំងល្បាតនិងត្រួតពិនិត្យតំបន់បិទខ្ទប់ក្នុងភូមិសាស្រ្តខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលជាតំបន់ក្រហម ឆ្លៀតឱកាសនោះ ឯកឧត្ដមប្រធានបានអញ្ជើញចុះសួរសុខទុក្ខមន្រ្ដីនគរបាលប៉ុស្ដិ៍ចោមចៅទី២មួយរូប ដែលរងរបួសក្បាលពេលកំពុងបំពេញការងារគោលដៅបិទខ្ទប់។