គណៈប្រតិភូសភាកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំក្រុមអាស៊ី-ប៉ាស៊ីហ្វិច (APG) ក្នុងក្របខណ្ឌIPU-142


នារសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា ប្រធានក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកសហប្រតិបត្តិការជាមួយសហភាពអន្តរសភា(IPU) និងជាប្រធានប្រតិភូ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកិច្ចក្រុមអាស៊ី-ប៉ាស៊ីហ្វិច (APG) ក្នុងក្របខណ្ឌIPU-142 តាមរយៈប្រព័ន្ធវីដេអូ (Zoom) នៅសាលសិក្ខាសាលាបណ្ណាល័យ វិមានព្រឹទ្ធសភា ដែលផ្សាយចេញពីសាធារណរដ្ឋកូរ៉េ។