ឯកឧត្ដម ហេង វណ្ណនី បានយកសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ចាម ស្ដីពីការដាក់ដំណើរការឡើងវិញ ភូមិចំនួន ៣ ក្នុង ឃុំមានជ័យ ឃុំព្រែកពោធិ៍ និងឃុំប្រាំយាម ដែរត្រូវបិទ មួយឃុំក៏ត្រូវបានដាក់ឲ្យដំណើរការឡើងវិញ


នាព្រឹក ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ឯកឧត្ដម ហេង វណ្ណនី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ រួមនឹងមន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន បានយកសេចក្តីសម្រេចលេខ ០៩៤,០៩៥,០៩៦/២១ ស.ស.រ របស់រដ្ឋបាលខេត្តកំពង់ចាម ស្ដីពីការដាក់ដំណើរការឡើងវិញ ភូមិចំនួន ៣ ក្នុង ឃុំមានជ័យ ឃុំព្រែកពោធិ៍ និងឃុំប្រាំយាម ដែរត្រូវបិទ មួយឃុំក៏ត្រូវបានដាក់ឲ្យដំណើរការឡើងវិញផងដែរ ស្ថិតនៅ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ក្នុងឱកាសនោះ ឯកឧត្តម ហេង វណ្ណនី គូសបញ្ជាក់អំពីស្ថានភាព នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងប្រទេសជាច្រើននៅលើពិភពលោក ដោយមានអ្នកឆ្លងជំងឺ និងអ្នកស្លាប់រាប់លាននាក់ ក្នុងនោះប្រទេសកម្ពុជាយើង ក៏មិនទាន់អាចបញ្ឈប់ការឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនៅឡើយ ។ ឯកឧត្តមអភិបាលរងខេត្ត បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋស្ថិតក្នុងភូមិ ដែរដាក់ឱ្យដំណើរការឡើងវិញនេះ ត្រូវចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយ ពាក់ម៉ាស រក្សាគម្លាត និងបើសិនជាមានអ្នកចំណូលថ្មីចូលមកក្នុងភូមិ ត្រូវប្រាប់ទៅអាជ្ញាធរឲ្យបានដឹង ដើម្បីយកសំណាកពួកគាត់ទៅពិនិត្យរកមេរោគជំងឺកូវីដ-១៩ និង ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍របស់រាជរដ្ឋាភិបាល ជាពិសេសវិធានការ ៣.ការពារ គឺទី១-ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ,ទី២-លាងដៃជាមួយសាប៊ូ, អាល់កុល ឬជែល ,ទី៣-រក្សាគម្លាតសុវត្ថិភាពសង្គម ចាប់ពីមួយម៉ែត្រកន្លះឡើងទៅ និង ៣.កុំៈគឺទី១-កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល ,ទី២-កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ ,ទី៣-កុំប៉ះពាល់គ្នា។ ដែលនេះជាវិធានការណ៍ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីកាត់ផ្តាច់ខ្សែចំលង នៃជំងឺកូវី-១៩ កាន់តែធ្ងន់ធ្ងរក្នុងគ្រួសារ សហគមន៍ និងដើម្បីកុំឱ្យមានការឆ្លង និងនាំឲ្យបិទ ភូមិ-ឃុំ នៅទីនេះម្ដងទៀត។ បន្ទាប់មកឯកឧត្តម ក៏បានចុះពិនិត្យ ភូមិប៉ុកប៉ែន ឃុំមានជ័យ ដែរភូមិនេះបានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ០១នាក់ ឯកឧត្តមក៏បានណែនាំដល់មន្ត្រីពាក់ព័ន្ធ ត្រូវស្វែងរកអ្នកដែលប៉ះពាល់ជាមួយ អ្នកវិជ្ជមានកូវីដ-១៩ នឹងបិទផ្ទះអ្នកដែរបានប៉ះពាល់ជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ផងដែរ។