អភិបាលខេត្តកំពង់ចាម បានអញ្ជើញទទួលអំណោយពីព្រះមន្ត្រីសង្ឃ និងសប្បុរសជននានាក្នុងខេត្ត ប្រគល់ជូនគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩


នៅសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម រួមជាមួយឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត បានអញ្ជើញទទួលអំណោយពីព្រះមន្ត្រីសង្ឃខេត្ត និងសប្បុរសជននានាក្នុងខេត្ត ប្រគល់ជូនគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីចូលរួមចំណែកក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩ ក្នុងខេត្ត។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះព្រះមន្ត្រីសង្ឃខេត្ត និងសប្បុរសជន ទាំងអស់ ដែលបាននាំយកសំភារៈ គ្រឿងឧបភោគបរិភោគប្រគល់ជូនរដ្ឋបាលខេត្ត សម្រាប់យកទៅប្រើប្រាស់ ក្នុងការយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩ ជាពិសេស ការផ្គត់ផ្គង់ ដល់ប្រជាពលរដ្ឋ ដែល ប្រឈមនឹងការខ្វះខាត និងពលករចំណូលស្រុក ដែលកំពុង ធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័ក ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។ ឯកឧត្តមអភិបាលខេត្ត បាន ប្រគេនពរ ដល់ព្រះមន្ត្រីសង្ឃ និងជូនពរដល់សប្បុរសជន ចំពោះកាយវិការមនុស្សធម៌នាពេលនេះ និងសង្ឃឹមជឿជាក់ថា ព្រះតេជគុណគ្រប់ព្រះអង្គ និងបងប្អូនសប្បុរសជន ឬម្ចាស់ក្រុមហ៊ុននានា នឹងបន្តជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្ត ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ ជា បន្តផងដែរ ។
គួរបញ្ជាក់ថា អំណោយទទួលបានរួមមាន៖
-សាលាអនុគណស្រុកស្រីសន្ធរ៖ អង្ករ ចំនួន ១តោន និង ទឹក បរិសុទ្ធ ២០០យួរ
-សាលាអនុគណស្រុកស្ទឹងត្រង់ ទឹកសុទ្ធ ១.៥០០យួរ
-សាលាអនុគណស្រុកចំការលើ ទឹកសុទ្ធ ១.៥០០យួរ
-សមាគម កាតូលិក ភូមិភាគ កំពង់ចាម ឧបត្ថម ម៉ាស ៥ម៉ឺនម៉ាស
-ធនាគារវឌ្ឍនៈ ឧបត្ថម្ភ ម៉ាស ៥ម៉ឺនម៉ាស និងអាល់កុល ១០កាន
-សាខា ក្រុមហ៊ុន ដឹកជញ្ជូន វីរះ ប៊ុនថាំ ខេត្តកំពង់ចាម ថវិកាចំនួន ៤០ម៉ឺនរៀល ទឹក ៥០យួរ និង ម៉ាស ២.៥០០ម៉ាស ៕