សម្តេចតេជោបន្តជម្រុញប្រសិទ្ធភាព ដោះស្រាយការងារតាមហ្វេសប៊ុក


Quick Job FB 12 02 16 2 copy

     ប្រសិទ្ធ​ភាព​លឿន​នៃ​ការ​ដោះ​ស្រាយ​បញ្ហា​ជួន​ប្រជា​ជន ​តាម​រយៈ​ការ​ទទួល​ព័ត៌មាន​តាម​ហ្វេស​ប៊ុក​ បាន​នាំ​ឱ្យក្រុម​អ្នក​ប្រឆាំង​រិះ​គន់​សម្តេច និង​ខ្លះ​ថែម​ទាំង​បាន​ប្រើ​ពាក្យ​សម្តី​ហៅ​សម្តេច​ថា ​ជា​រដ្ឋាភិបាល​ហ្វេស​ប៊ុក​ថែម​ទៀត​ ។

     ហ្វេស​ប៊ុក​របស់​ សម្តេច​តេជោ​សែន ​បាន​ចាប់​ផ្តើម​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃទី​២០​ ខែ​កញ្ញា​ ឆ្នាំ​២០១៥ ​។ តាម​រយៈ​ហ្វេស​ប៊ុក​នោះ បញ្ហា​មួយ​ចំនួន​ដែល​ប្រជា​ពលរដ្ឋ​បាន​ស្នើ​ រាប់​ចាប់​តាំង​ពី​បញ្ហា​អទិ​ភាព​ទាក់​ទង​នឹង​ការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី,​… តម្លៃ​ធ្វើ​ប័ណ្ណ​យាន​យន្ត,​…ការ​ដោះ​ស្រាយ​សេចក្តី​ស្នើ​របស់​ប្រជា​ពល​រដ្ឋ ​ដែល​សូម​បញ្ឈប់​ការ​បង់​ថ្លៃ​ផ្លូវ ​២០០៤,​… ផ្លូវ​វេង​ស្រេង,​… និង​ផ្លូវ​ជាតិ​លេខ​៤ ​។​ល​។ និង​បញ្ហា​ជា​ច្រើន​ទៀត ដែល​ជា​សំណើ​ទាក់​ទង​នឹង​កង្វល់​របស់​ប្រជាជន ត្រូវ​​បាន​ដោះ​ស្រាយ​ជា​បន្ត​បន្ទាប់​ តាម​រយៈ​ប្រមុខ​រាជ​រដ្ឋាភិ​បាល​កម្ពុជា​ ។

     ​ចំនួន​មនុស្ស​ដែល​ចុច Like ​គាំទ្រ​សម្តេច​ក្នុង​ Page បាន​កើន​ឡើង​យ៉ាង​ខ្លាំង​លើស​ពី​អ្នក​នយោបាយ​នានា ​។ ​ដំណោះ​ស្រាយ​ដ៏​មាន​ប្រសិទ្ធ​ភាព​ ទាន់​ពេល​វេលា​ ជូន​ប្រជា​ជន​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម​អ្នក​ជំទាស់ ​និង​អ្នក​មាន​និន្នាការ​នយោបាយ​ប្រឆាំង​​ មិន​មាន​ការ​រីករាយ​នោះ​ទេ​។

​     សេចក្តី​ត្រូវ​ការ​របស់​ប្រជា​ពលរដ្ឋ មាន​​មនុស្ស​ចុច​ Like គាំទ្រ​សម្តេច​ក្នុង Page កាន់​តែ​ច្រើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ ​មក​ទល់​នឹង​រាត្រី​ថ្ងៃ​ទី​១១ ខែ​​កុម្ភៈ​ វេលា​ម៉ោង​ ៨​កន្លះ​យប់​នេះ ចំនួន​ចុច Like ក្នុង​ហ្វេស​ប៊ុក​របស់​សម្តេច​បាន​កើន​ដល់​ជិត​ ២​លាន​ ៤​សែន​នាក់

​     សម្តេច​បាន​ណែ​នាំ​មន្ត្រី​ក្រោម​បង្គាប់​ដែល​ពាក់​ព័ន្ធ ត្រូវ​ចូល​រួម​ដោះ​ស្រាយ​នូវ​សំណូម​ពរ​នានា​ដែល​ប្រជា​ពលរដ្ឋ​បាន​សរសេរ​ចូល​ក្នុង​គេហ​ទំព័រ​របស់​សម្តេច​នាយក​រដ្ឋ​មន្ត្រី​នោះ​ផង ដែរ​។

Quick Job FB 12 02 16 3 copy

Quick Job FB 12 02 16 4 copy

Quick Job FB 12 02 16 5 copy