ឯកឧត្តម សួស យ៉ារ៉ា អនុប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា ឯកឧត្តម ឈិត គឹមយ៉ាត អនុប្រធានគណៈកម្មការទី៥នៃព្រឹទ្ធសភា ឯកឧត្តម ងួន សុជាតិ សមាជិកគណៈកម្មការទី៥នៃរដ្ឋសភា ដោយមានការចូលរួមពីមន្រ្តីជំនាញនៃអគ្គលេខាធិកាដ្ឋានរដ្ឋសភា ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចនិងការអភិវឌ្ឍប្រកបដោយចីរភាព នៃសភាតំបន់អាស៊ី(APA) ក្រោមអធិបតីភាព ឯកឧត្តម Ganira Pashayeva តំណាងប្រធានសភាតំបន់អាស៊ី(APA) តាមរយៈប្រព័ន្ធវីដេអូ ដែលផ្សាយចេញពីទីក្រុងម៉ាណាម៉ា ព្រះរាជាណាចក្របារ៉ែន មកកាន់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានា រសៀលថ្ងៃទី២០ ខែ ឧសភា ឆ្នាំ២០២១ នៅសាលព្រះវិហារ នៃវិមានរដ្ឋសភា។