ឯកឧត្តម សុខ ផេង រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកចំការលើ និងជាប្រធានក្រុមការងាររដ្ឋាភិបាល ចុះមូលដ្ឋានឃុំល្វាលើ បាននាំយកអាកុល ម៉ាស់ ថវិកា ជូនរដ្ឋបាលឃុំល្វាលើ មណ្ឌលសុខភាព គ្រួសារចត្តាឡីស័ក កងកម្លាំង និងប្រជាការពារ


នៅរសៀលថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម សុខ ផេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ឃុំល្វាលើ បានឧបត្ថម្ភសាលាឃុំល្វាលើ អាកុល ៣០លីត្រ ម៉ាស់ ៥០ប្រអប់ មណ្ឌលសុខភាពល្វាលើ អាកុល ៣០លីត្រ ម៉ាស់ ៥០ប្រអប់ ដោយឡែកបានឧបត្ថម្ភ ក្នុង១ភូមិ អាកុល ១០លីត្រ ម៉ាស់ ៧ប្រអប់ ជែល ៧ដបតូច សរុប៧ភូមិ និងគ្រួសារដែរធ្វើចត្តាឡីស័កតាមផ្ទះចំនួន ៦គ្រួសារ ក្នុង១គ្រួសារ ទទួលបាន មី១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ អាកុល ១០លីត្រ ប្រជាការពារ និងកងកម្លាំង ឧបត្ថម្ភថវិកា ២៥០.០០០រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន
ក្នុងនោះដែរ ឯកឧត្តម បានធ្វើការណែនាំដល់លោកមេឃុំ មេភូមិ ទាំងអស់យកចិត្តទុកដាក់គិតគូរថែទាំសុខភាព ឲ្យបានល្អដោយរស់នៅមានអនាម័យ ពិសាទឹកដាំឆ្អិន និងបរិភោគអាហាររូបត្ថម្ភ អោយបានត្រឹមត្រូវ។ មិនតែប៉ុណ្ណោះរាល់ការធ្វើដំណើរទៅទីណា ទោះជិត ឬឆ្ងាយសូមមានការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ដើម្បីចៀសផុតពីការគ្រោះថ្នាក់ផ្សេងៗ ពិសេសចូលរួមការពារជំងឺកូវីដ-១៩
ជាមួយគ្នានោះ ឯកឧត្តម ក៏បានធ្វើការផ្តាំផ្ញើនិងសំណូមពរដល់លោកមេឃុំ មេភូមិទាំង៧ សូមជួយផ្សព្វផ្សាយ អំពីវិធានការការពារ ជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋនៅក្នុងឃុំល្វាលើ ទាំងអស់ ឲ្យបានយល់ដឹងគ្រប់ៗគ្នា តាមគ្រប់រូបភាព និងណែនាំដល់បងប្អូនយើងឲ្យចូលរួមអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល គឺ៣ការពារ និង៣កុំតាមការណែនាំរបស់ ក្រសួងសុខាភិបាល។ ក្នុងនោះដែរ ឯកឧត្តម បានផ្ដាំផ្ញើដល់គ្រួសារដែលធ្វើចត្តាឡីស័កនៅតាមផ្ទះ សូមអនុវត្តវិធានការទាំង ៩ចំណុចដូចខាងក្រោម៖
១/នៅក្នុងបន្ទប់មួយដាច់ដោយឡែកពីគេរយៈពេល ១៤ថ្ងៃ។
២/ត្រូវពាក់ម៉ាស និងរក្សាចម្ងាយយ៉ាងហោចណាស់ មួយម៉ែត្រកន្លះ ពីសមាជិកគ្រួសារផ្សេងទៀតនឹងអ្នកដទៃ។
៣/កាត់បន្ថយការប្រើប្រាស់កន្លែងរួមគ្នាដូចជាបន្ទប់ទឹក ផ្ទះបាយ។
៤/ត្រូវតាមដានសុខភាពផ្ទាល់ខ្លួន ឆែកកំដៅខ្លួន ២ដងក្នុងមួយថ្ងៃ ប្រសិនបើមានគ្រុនក្តៅឈឺបំពង់ក ហ៊ាសំបោរ ពិបាកដកដង្ហើម ឈឺក្បាលឈឺសាច់ដុំ សូមរាយការណ៍ទៅក្រុមគ្រូពេទ្យដែលនៅជិតលោកអ្នក ដូចជាមណ្ឌលសុខភាព។
៥/លាងដៃអោយបានញឹកញាប់ជាប្រចាំជាពិសេសសម្អាតដៃមុនពេល និងបន្ទាប់ពីរៀបចំអាហារ។
៦/ខ្ទប់មាត់ និងច្រមុះនៅពេលក្អក ឬកណ្ដាស់សំ
៧/បោះចោលកាកសំណល់ក្នុងធុងសំរាមដែលមានគំរបបិទជិត។
៨/សុំអាតបន្ទប់ទឹកស្រោមពូកខ្នើយភួយ និងសំភារប្រើប្រាស់ផ្សេងៗជាប្រចាំ។
៩/កុំធ្វើដំណើរតាមការដឹកជញ្ជូនសាធារណៈរថយន្តឈ្នួលរួមគ្នាជាមួយអ្នកដទៃ និងកុំទៅកន្លែងសាធារណៈ។