ឯកឧត្តម សួស យ៉ារ៉ា បានដឹកនាំគណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ចូលរួមសន្នីសីទពិសេសរបស់អង្គការ ICAPP លើកទី២ ស្តីពីជំងឺរាតត្បាតកូវីដ-១៩ តាមប្រព័ន្ធវីដែអូ


នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម សួស យ៉ារ៉ា ប្រធានក្រុមការងារយុទ្ធសាស្ត្រនៃគណៈទាក់ទងបរទេស គណបក្សប្រជាជនកម្ពុជា តំណាង លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានសន្និសីទអន្តរជាតិនៃបណ្ដាលគណបក្សនយោបាយនៅអាស៊ី (អង្គការ ICAPP) និងជាអនុប្រធានទី២ រដ្ឋសភា បានដឹកនាំគណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ចូលរួមសន្នីសីទពិសេសរបស់អង្គការ ICAPP លើកទី២ ស្តីពីជំងឺរាតត្បាតកូវីដ-១៩ តាមប្រព័ន្ធវីដែអូ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដោយលេខាធិការដ្ឋានអង្គការ ICAPP ដោយមានការចូលរួមពីតំណាងគណបក្សនយោបាយចំនួន ២៤ មកពី ១៩ប្រទេស ព្រមទាំងមានការចូលរួមពី វាគ្មិនគន្លឹះ មកពីអង្គការសុខភាពពិភពលោក (WHO) និងធនាគារពិភពលោក (World Bank) និងអ្នកសង្កេតការណ៍មកពីក្រុមប្រឹក្សាគណបក្សនយោបាយអាហ្វ្រិក (CAPP) សន្និសទីអចិន្ត្រៃយ៍នៃបណ្ដាលគណបក្សនយោបាយអាមេរិចឡាទីននិងការ៉ាបៀន (COPPPAL) វេទិកានយោបាយអាស៊ីអឺរ៉ុប (AEPF) គណៈកម្មាធិការសេដ្ឋកិច្ច និងសង្គមនៃអង្គការសហប្រជាជាតិសម្រាប់តំបន់អាស៊ីនិងប៉ាស៊ីហ្វិក (UNESCAP) និង វិទ្យាស្ថានវ៉ាក់សាំងអន្តរជាតិ (IVI)។

កិច្ចប្រជុំផ្តោតសំខាន់លើប្រធានបទពីរគឺ ៖ ១) ការបង្កើតការឆ្លើយតបថ្នាក់តំបន់និងសកលចំពោះជំងឹរាតត្បាតកូវីដ-១៩ ឱ្យកាន់តែមានប្រសិដ្ឋភាព និង ២) ការសម្រេចបាននូវការសេដ្ឋកិច្ចឡើងវិញប្រកបដោយបរិយាប័ន្នក្រោយកូវីដ-១៩។

ឯកឧត្តម សួស យ៉ារ៉ា បានមានប្រសាសន៍ថា «កម្ពុជាបានអនុវត្តនូវវិធានការទាន់ពេលវេលា និងមានតុល្យភាពនានា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ តាមរយៈវិធានការទាំងនេះ ប្រជាជនកម្ពុជាប្រមាណជាង ២លាននាក់ ទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រួចហើយ»។

ជាមួយគ្នានេះ ឯកឧត្តមបានលើកឡើងថា កម្ពុជា ស្ថិតក្នុងចំណោមប្រទេសដំបូងគេបង្អស់ ដែលបានផ្តល់អាទិភាពដល់គ្រូបង្រៀន ក្នុងការទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយមានរួមចំណែកពីក្រុមកងទ័ពក្នុងការជួយចែកចាយស្បៀងអាហារបន្ទាន់ជូនដល់ប្រជាជនផងដែរ។

ក្នុងនោះដែរ ឯកឧត្តមក៏បានស្នើអង្គប្រជុំពិចារណាលើការបង្កើតមូលនិធិជំងឺរាតត្បាតសកល (Global Pandemic Fund) ដើម្បីអនុញ្ញាតឱ្យបណ្តាប្រទេសកំពុងអភិវឌ្ឍន៍មានលទ្ធភាពទទួលបានឥណទាន ដើម្បីបង្កើតប្រព័ន្ធថែទាំសុខភាព សមស្របសម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនានា នាពេលអនាគត ក៏ដូចជាជំងឺរាតត្បាតកូវីដ-១៩។

ជាចុងបញ្ចប់ កិច្ចប្រជុំបានអនុម័តជាឯកច្ឆន្ទនូវសេចក្តីថ្លែងការណ៍សន្នីសីទពិសេសរបស់អង្គការ ICAPP លើកទី២ ស្តីពីជំងឺរាតត្បាតកូវីដ-១៩។

On the afternoon of 25 May 2021, the Delegation of Cambodian People’s Party Led by H.E. Sous Yara, on behalf of ICAPP Standing Committee vice-chairperson and ACC chairperson Her H.E. Khoun Sodary, attend the 2nd Special Video Conference of ICAPP on Covid-19 Outbreak. The conference was organized by ICAPP Secretariat with the participations of 24 political parties from 19 counties as well as the Speakers from WHO, World Bank, CAPP’s observers, COPPPPAL, AEPF, UNESCAP and IVI. The conference focused on 2 topics:

1.Developing a more effective regional and global response to the Covid-19 pandemic
2.Planning for archiving the economic recovery after Covid-19.