លោក លី ហេង លោក យោក ងិន និង លោក បាញ់ សេង បាននាំយកអំណោយមកសួរសុខទុក្ខក្រុមការងារខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី និងក្រុមការងារសាលាខេត្តបន្ទាយមានជ័យ ដែលកំពុងប្រចាំការដឹកនាំការអភិវឌ្ឍភូមិបឹងជង្រុកតេជោឈ្នះឈ្នះ


(បន្ទាយមានជ័យ) ៖ លោក លី ហេង លោក យោក ហិន និង លោក បាញ់ សេង បាននាំយកអង្ករ ១តោន ត្រីខ១០កេសធំ មី១០កេសធំ រួមជាមួយ ម៉ាស់ និង អាល់កុល មកជូន និងសួរសុខទុក្ខក្រុមការងារខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី ដឹកនាំដោយឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី និងក្រុមការងារសាលាខេត្តបន្ទាយមានជ័យ ដែលកំពុងប្រចាំការដឹកនាំការអភិវឌ្ឍភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នាព្រឹកថ្ងៃពុធ ១៥កើត ខែជេស្ឋ ឆ្នាំឆ្លូវ ទោស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីក្រុមការងារខុទ្ទកាល័យសម្តេចតេជោ ដឹកនាំដោយឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ សហការជាមួយក្រុមការងារសាលាខេត្តបន្ទាយមានជ័យបានដោះស្រាយបញ្ចប់វិវាទរ៉ាំរ៉ៃជាង២០ឆ្នាំ តាមបែបឈ្នះឈ្នះ និងកំពុងបន្តការអភិវឌ្ឍយ៉ាងសស្រាក់សស្រាំជារៀងរាល់ថ្ងៃ ៕