ឯកឧត្តម វង្ស ពិសេន បានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារគណ:កម្មាធិការបក្សខេត្តព្រៃវែង ប្រចាំខែឧសភា និងលើកទិសដៅភារកិច្ចខែមិថុនា ឆ្នាំ២០២១


(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣០ ឧសភា ឆ្នាំ២០២១ ឯកឧត្តម វង្ស ពិសេន ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង ព្រមទាំងមន្ត្រីក្រុមការងារមួយចំនួនទៀត បានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារគណ:កម្មាធិការបក្សខេត្តព្រៃវែង ប្រចាំខែឧសភា និងលើកទិសដៅភារកិច្ចខែមិថុនា ឆ្នាំ២០២១ ដែលកិច្ចប្រជុំបានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង៕