គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌប្ញស្សីកែវ ​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្ដី​សម្រេច​ស្ដីពី ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២


ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលម៉ូឌែន៥ វេលាម៉ោង ១៤ និង៣០ នាទីរសៀល គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌប្ញស្សីកែវ បានបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចរបស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា ស្ដីពី ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានក្រុមការងារចុះជួយខណ្ឌប្ញស្សីកែវ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម ជា ពិសី ប្រធានគណៈកម្មាធិកាគណបក្សខណ្ឌ និងជាអភិបាលខណ្ឌប្ញស្សីកែវ រួមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានក្រុមការងារចុះជួយខណ្ឌ អនុប្រធានគណបក្សខណ្ឌ សមាជិក សមាជិកាគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខណ្ឌ ប្រធានអនុប្រធានក្រុមការងារចុះជួយសង្កាត់ទាំង០៧ ប្រធាន អនុប្រធានគណបក្សសង្កាត់ទាំង០៧ និងសមាជិក សមាជិកានៃអង្គពិធីជាច្រើនរូបទៀត៕